ទម្លាប់អាក្រក់ ៣ ជួយឲ្យ Laptop ឆាប់ខ្ទេចបានលឿន
កុំព្យូទ័រយួរដៃភាគច្រើនហាក់មិនមានភាពធន់ដូចជាកុំព្យូទ័រលើតុឡើយ នេះអាចមិនមែនមក
ពីភាពខុសគ្នារបស់កុំព្យូទ័រទាំងពីរប្រភេទឡើយ ប៉ុន្តែអាចមកពីទម្លាប់អាក្រក់របស់អ្នកប្រើ
ប្រាស់ទៅវិញទេ ដែលធ្វើឲ្យកុំព្យូទ័រយួរដៃឆាប់ខូចមុនអាយុកាលកំណត់។ទម្លាប់អាក្រក់ដែល
ធ្វើឲ្យកុំព្យូទ័រយួរដៃឆាប់ក្ស័យសង្ខារមានដូចតទៅ ៖
១. ប្រើអេក្រង់ដូចជាដៃកាន់
អ្នកប្រើមួយចំនួនតូចតែងចាប់កាន់កុំព្យូទ័ររបស់ខ្លួនដោយចាប់កាន់ផ្នែកអេក្រង់
ដោយមិនដឹង
ថានេះជាទម្លាប់អាក្រក់មួយធ្វើឲ្យកុំព្យូទ័រឆាប់ខ្ទេចនោះទេ ជាពិសេសខូចអេក្រង់នឹងតែម្ដង។
នៅពេលដែលកុំព្យូទ័របិទអ្នកគួរចាប់លើកវាដោយកាន់ផ្នែកខាងមុខ ឬ ផ្នែកខាងក្រោយ
ហើយនៅពេលកុំព្យូទ័រកំពុងបើកអ្នកគួរចាប់លើកដោយប្រើដៃទាំងពីរទ្រ។
ថានេះជាទម្លាប់អាក្រក់មួយធ្វើឲ្យកុំព្យូទ័រឆាប់ខ្ទេចនោះទេ ជាពិសេសខូចអេក្រង់នឹងតែម្ដង។
នៅពេលដែលកុំព្យូទ័របិទអ្នកគួរចាប់លើកវាដោយកាន់ផ្នែកខាងមុខ ឬ ផ្នែកខាងក្រោយ
ហើយនៅពេលកុំព្យូទ័រកំពុងបើកអ្នកគួរចាប់លើកដោយប្រើដៃទាំងពីរទ្រ។
២. ឧស្សាហ៍ផ្លាស់ទីពេលកុំព្យូទ័រកំពុងដំណើរការ
កុំព្យូទ័រដែលប្រើ Hard Disk ប្រភេទ SSD ចង់ផ្លាស់ទីវាទៅណាមកណាមិនអីទេព្រោះ Hard
Disk ប្រភេទនេះមិនមានគ្រឿងរង្វិលដូចជា Hard Disk ប្រភេទ HDD ឡើយ។ ដោយឡែក
ចំពោះអ្នកប្រើកុំព្យូទ័រ Hard Disk ប្រភេទ HDD គប្បីណាកុំផ្លាស់ទីកុំព្យូទ័រពីទីតាំងមួយទៅ
ទីតាំងមួយនៅពេលកុំព្យូទ័រកំពុងដំណើរការឲ្យសោះ ជាពិសេសពេលកំពុងដំណើរការកម្មវិធី
ណាដែលប្រើ Hard Disk ខ្លាំង។ ព្រោះការផ្លាស់ទីពេលកំពុងដំណើរការផ្នែកខាងក្នុងនៃ
Hard Disk នឹងព្យាយាមរំកិលតាម ធ្វើឲ្យខុសទីតាំងដើម ជាលទ្ធផលនាំឲ្យ Hard Disk ទាំង
មូលមានបញ្ហា។
៣. ប្រើរហូតដល់ក្ដៅខ្លាំងដូចឡដុតនំ
កុំព្យូទ័រយួរដៃបញ្ចេញកម្ដៅច្រើនមែនទែន ប៉ុន្តែវាមានកង្ហារពីខាងក្នុងដែលជួយបញ្ចុះកម្ដៅ
នេះ។ ភារកិច្ចរបស់អ្នកគឺត្រូវមើលថែទាំងកង្ហារនេះ ប្រសិនកង្ហារមានជាប់ធូលីដីខ្លាំង នោះវា
មិនអាចបញ្ចុះកម្ដៅបានល្អ នាំឲ្យកុំព្យូទ័រឡើងកម្ដៅខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់គ្រឿង
បន្លាស់កុំព្យូទ័រ។ ការដាក់សៀវភៅមួយគំនរក្បែររន្ធបញ្ចេញកម្ដៅក៏ជាកត្តានាំឲ្យមានបញ្ហា
ដែរ។ មួយវិញទៀតត្រូវយកចិត្តទុកដាក់ពីសំឡេងរបស់កង្ហារ ប្រសិនបើសំឡេងលាន់ឮដូច
ម៉ាស៊ីនយន្តហោះ ដោយកុំព្យូទ័រមិនដំណើរការកម្មវិធីអ្វីច្រើនទេនោះ អ្នកគួររកជំនួយភ្លាម៕
© រក្សាសិទ្ធិដោយ៖
គេហទំព័រចែកចាយ (វីឌីអូឌីហ្សាញ)
………………………………………………….
ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត
គឺជាទង្វើអសីលធម៌ និងខុសច្បាប់




0 comments:
Post a Comment