ស្វែងយល់អំពី INTERNET
១. អ្វីទៅដែលហៅថា INTERNET ?
Internet គឺមកពីពាក្យកាត់ថា
International Network ដែលវាជាការតភ្ជាប់បណ្តាញ
Computer Network (តាមរយៈ TCP/IP) ជាបណ្តាញអន្តរជាតិដេលមានប្រទេស
និងមនុស្សទូទៅអាចធ្វើការដោះដូរឬទាញយកនូវរាល់ព័ត៌មានទិន្នន័យ និងធនធាន ផ្សេងៗដទៃជាច្រើនមកធ្វើជាឯកសារផ្ទាល់បាន។Internet ត្រូវបានគេបង្កើតឡើងជាលើក ដំបូងនៅក្នុងសតវត្សរ៍ទី១៩
គឺរវាង ចន្លោះពីឆ្នាំ១៩៥០ ទៅ ១៩៦០ ហើយការតភ្ជាប់គឺមានលក្ខណៈ(Point-to-Point) រវាងម៉ាស៊ីន Mainframe Computer និង Terminals ហើយក៏បានរីកចម្រើនឈានទៅដល់ការតភ្ជាប់មានលក្ខណៈ
(Point-to-Point) រវាងម៉ាស៊ីនកុំព្យូទ័រ ក៏ប៉ុន្តែការតភ្ជាប់នៅអំឡុងពេលនោះ គឺពុំទាន់មានការប្រើ
ប្រាស់ TCP/IP នៅឡើយទេ ។
រហូតមកដល់ដើមឆ្នាំ ១៩៧០ ការអភិវឌ្ឈន៍Protocolរបស់ក្រុមហ៊ុនARPANETបានរីកចម្រើន
និងឈានទៅដល់ការ ប្រើប្រាស់សម្រាប់ធ្វើការភ្ជាប់ទំនាក់ទំនងនៅក្នុងប្រព័ន្ឋបណ្តាញ ។ នៅក្នុងឆ្នាំ១៩៨២ TCP/IPគឺត្រូវបានប្រើប្រាស់ទូលាយលើពិភពលោក
ក្នុងទិសដៅតភ្ជាប់បណ្តាញ ជាលក្ខណៈសកល ដែលត្រូវបានគេហៅថា អ៊ីនធើណែត (Internet) ។ វាជាបណ្តាញ Network ដែលកើតឡើងពីប្រព័ន្ឋNetworksតូចៗជាច្រើនលានគ្រឿងដូចជាបណ្តាញ Network របស់ស្ថាប័នរដ្ឋាភិបាលឯកជនអង្គការឬក្រុមហ៊ុនអាជីវកម្មជាដើម ដែលត្រូវបានគេ តភ្ជាប់ជាលក្ខណៈ LANជាច្រើនរហូតក្លាយជាបណ្តាញមួយដែលមានលក្ខណៈ
ទូលំទូលាយ ។
ជាទូទៅគេតែងតែនិយមហៅថា World Wide Web (WWW) ហើយមនុស្សគ្រប់គ្នា
អាចដំណើរការ Internet បានដោយសារ Web Browser ។ ធាតុសំខាន់ៗដែលគេតែងតែនិយមប្រើប្រាស់ទាក់ទងនិង
Internet មានដូចជា៖
ក. Website: គឺជាអាស័យដ្ឋានដែលស្ថិតនៅលើ
Internet ដែលយើងអាចហៅ Website បានថាជា Web Address ឬ URL (Uniform Resource Locator) ។
ខ. Homepage: គឺជាទំព័រដំបូងបង្អស់របស់
Website ដែលយើងបានឃើញវាភ្លាមនៅពេល
យើងបានបើក Website នោះឡើង ។
គ. Webpage: Webpage គឺជាទំព័រនីមួយៗរបស់
Website ដែលផ្ទុកទៅដោយអក្សរ រូភាព
វីដេអូសំឡេងក្រាហ្វិកផ្សេងៗហើយនិងមានHyperlinks ដែលអនុញ្ញាតឧ្យធ្វើ ការភ្ជាប់ពីទំព័រ មួយ ទៅទំព័រផ្សេងៗជាច្រើនទៀត ។
ឃ. World Wide Web (WWW): គឺជាធនធាន
(Resources)ដែលស្ថិតនៅលើ Web Server ហើយ
អនុញ្ញាតឧ្យម៉ាស៊ីនមេនានានៅលើពិភពលោក
អាចធ្វើសំណើរ (Request) ទៅកាន់វាដើម្បី
ទាញយកធនធានទាំងនោះមកបង្ហាញនៅលើ Browser ។
និយាយដោយសង្ខេបទៅ WWW គឺចង់បង្ហាញថា Website មួយគឺមនុស្សគ្រប់ៗគ្នាពាសពេញពិភពលោក អាចបើកមើលវាឃើញ
ទាំងអស់គ្នានៅគ្រប់ពេល និងគ្រប់ទីកន្លែងបានលុះត្រាតែ Web Server របស់ Website នោះនៅមានដំណើរការ
។
២. អត្ថប្រយោជន៍នៃការប្រើប្រាស់ Internet
តាមរយៈការប្រើប្រាស់ Internet បានផ្តល់ឲ្យមនុស្សនូវភាពងាយស្រួលច្រើនក្នុងការ
ទំនាក់ទំនងស្ទើរគ្រប់រូបភាពដូចជា៖
ក. Email: អាចអនុញ្ញាតឲ្យយើងអាចផ្ញើសារជាមួយប្រជាជននៅលើពិភពលោក ក្នុងនោះ
រួមមានមិត្តភក្តិក្រុមគ្រួសារនិងប្រជាជនមួយចំនួនទៀតដែលយើងបានជួបតាមរយៈInternet។
Emailមានល្បឿនយ៉ាងលឿនក្នុងការបញ្ជូនព័ត៌មានទៅកាន់តំបន់ ឬទីកន្លែងនានានៅលើពិភពលោកនិងមានលក្ខណៈងាយស្រួលដោយពុំចាំបាច់ចំណាយប្រាក់កាសច្រើន។ការផ្ញើនិងទទួលEmailគឺជាការងារមួយដែលកំពុងតែជាទីពេញនិយម របស់ប្រជាជននៅ គ្រប់ស្រទាប់
វណ្ណៈ
និងគ្រប់ទិសទីនៅពិភពលោកតាមរយៈ Internet ។
ខ. ព័ត៌មាន (Information): យើងអាចទទួលបាននូវរាល់ព័ត៌មានទាំងឡាយតាមរយៈ Internet ដូចជាព្រឹត្តិការណ៍ដែលបានកើតឡើងនៅលើពិភពលោក ទំព័រកាសែត ទស្សនាវដ្តី
សិក្សាធិការ រាជរដ្ឋាភិបាល កម្មវិធីចាក់ផ្សាយតាមវិទ្យុ ទរទស្សន៍ អង្គការ ក្រុមហ៊ុន
សំបុត្រយន្តហោះ ការ ស្វែងរកការងារធ្វើនៅក្នុង និងក្រៅប្រទេស ការស្វែងរកមិត្តភក្តិ
និងកម្មវិធីល្អៗជាច្រើនមួយ ចំនួនទៀត ដែលយើងពុំដែលបានធ្លាប់ដឹងពីមុនមក ។
គ. ការកំសាន្ត(Entertainment):មានកម្មវិធីល្អៗជាច្រើនដែលយើងអាចមើល ឬមួយលេងជាមួយគ្នាបានដោយឥតគិតថ្លៃ
ដូចជាស្តាប់បទចំរៀងរបស់តារាល្បី ឈ្មោះនៅលើពិភពលោក មើល ខ្សែភាពយន្ត ល្បែងកំសាន្ត
ហោរាសាស្ត្រ និងរូបភាពដ៏ស្រស់ស្អាតរបស់រមណីយដ្ឋាននានានៅលើពិភពលោក ។ល។
ឃ. Online Shopping: យើងអាចបញ្ជាទិញនូវទំនិញគ្រប់ប្រភេទ
និងសេវាជាច្រើនមួយចំនួន ទៀតតាមរយៈ Internet ដោយយើងពុំបាច់ចំណាយពេលវេលា និងថវិការទៅដោយផ្ទាល់ឡើយគឺយើងគ្រាន់តែបញ្ជាទិញតាមរយៈកុំព្យូទ័រដែលនៅផ្ទះរបស់យើង ទិញឥវ៉ាន់នៅអារិច ជប៉ុន
និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ។
ង.ការពិភាក្សា(Discusion):Internetអនុញ្ញាតឲ្យយើងធ្វើការពិភាក្សាជាមួយមនុស្សនៅលើ ពិភពលោកដោយមិនប្រកាន់វណ្ណៈ
ពូជសាសន៍ ពណ៌សម្បុរ ឬអាយុនោះឡើយ ។ យើងអាច សួរទៅកាន់មនុស្សដែលមានឋានៈខ្ពស់ជាងយើង
ដោយមិនបាច់បារម្ភ ឬភ័យខ្លាចអ្វីទាំងអស់។យើងក៏អាចចោទសួរជាសំនួរ
ដោះស្រាយនូវបញ្ហាមួយចំនួនដែល យើងចាប់អារម្មណ៍ និងចូលចិត្ត ។ ជាការពិតណាស់
មានការពិភាក្សារាប់រយជំពូក និង ជាច្រើនក្រុមផងដែរនៅលើ ប្រធានបទមួយចំនួនដូចជា៖សង្គម
បុគ្គល នយោបាយ បរិយាកាស សាសនា ម្ហូបចំណី តូរ្យតន្រ្តី
កីឡា និងទូរទស្សន៍...។
0 comments:
Post a Comment