ហេតុអ្វីអាមេរិចក្លាយជាប្រទេសដែលគេ «ស្អប់ជាងគេ» ក្នុងពិភពលោក?




ហេតុអ្វីអាមេរិចក្លាយជាប្រទេសដែលគេ «ស្អប់ជាងគេ» ក្នុងពិភពលោក?
ប្រទេសក្នុងពិភពលោក តែងតែត្រូវបានគេស្រលាញ់ ឬស្អប់ ដោយសារមូលហេតុផ្សេងៗគ្នា។ ជាក់ស្តែងប្រទេសដែលគេស្អប់ជាងគេ ក៏មិនមែនមានន័យថា ប្រទេសនោះអាក្រក់ជាងគេដែរ។ សហរដ្ឋអាមេរិច ប្រទេសមហាអំណាចផុតលេខក្នុងលោក បានក្លាយជាប្រទេសដែលគេស្អប់ជាងគេបំផុតក្នុងលោក។ ហេតុអ្វីទៅ?
មករា ១៣, ២០១៨



និស្សិតអ៊ីស្លាមសិក្សានៅអាមេរិច ធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល កាលពីឆ្នាំ២០០៦ (រូបភាព៖ Mark Boster)
មានមូលហេតុជាច្រើន ពិសេសហេតុផលខាងផ្នែកនយោបាយ ដែលធ្វើឲ្យសហរដ្ឋអាមេរិច មានប្រជាជនជុំវិញពិភពលោកស្អប់ច្រើនជាងគេ។ ហេតុផលចម្បងទី១ ដោយសារអាមេរិច ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អ៉ីស្រាអែល ដែលអ៉ីស្រាអែលនេះហើយ ដែលបណ្តាប្រជាជនអារ៉ាប់ស្អប់ជាងគេបំផុតនោះ ដោយគេជឿថា អ៉ីស្រាអែល កំឡុងសង្គ្រាមឯករាជ្យបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងច្រើនលាននាក់។
មូលហេតុចម្បងទី២ រដ្ឋាភិបាលអាមេរិច បានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមឈ្លានពាន និងកំទេចប្រទេសផ្សេងៗ តួយ៉ាងដូចជា អាហ្គានីស្ថាន រឺរ៉ាក់ និងស៊ីរីជាដើម។ លើសពីនេះ អាមេរិច និងសម្ព័ន្ធមិត្តផ្សេងៗទៀត បានយកមូលហេតុនៃការប្រយុទ្ធប្រឆាំងជាមួយភេរវកម្ម បានបង្កឲ្យមានសង្គ្រាម និងការវាយប្រហារដែលបន្តសម្លាប់រហូតដល់ជនស៊ីវិល ពិសេសកុមារថែមទៀតផង។
ក្រៅពីសហរដ្ឋអាមេរិច ក៏មានដែលបណ្តាប្រទេសមួយចំនួនទៀត ដែលគេស្អប់ជាងគេបំផុតដែរ។ ក្នុងនោះរួមមាន៖ អ៉ីស្រាអែល កូរ៉េខាងជើង រុស្ស៊ី អាឡឺម៉ង់ ជប៉ុន ម៉ិចស៊ីកូ ចក្រភពអង់គ្លេស ឥណ្ឌា និងប្រទេសចិនជាដើម។ មានមូលហេតុផ្សេងៗ ដែលញ៉ាំងឲ្យមានការស្អប់នេះ រួមមាន កត្តាសង្គ្រាម អាណានិគម ឧក្រិដ្ឋកម្ម ប្រវត្តិសាស្រ្ត មនោគមវិជ្ជានយោបាយជាដើម។
ប្រភព៖ abcnewspoint.com
© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (https://videosdesignkh1.blogspot.com/)
………………………………………………….
ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត គឺជាទង្វើអសីលធម៌ និងខុសច្បាប់

0 comments:

Post a Comment