៧ឃ្លា
ពីអធិរាជអាណាចក្របារាំង «ណាប៉ូឡេអុង បូណាប៉ាត»
កំពូលមេទ័ព និងជាអធិរាជបារាំង
ណាប៉ូឡេអុង បូណាប៉ាត ត្រូវបានពិភពលោកទទួលស្គាល់ថា ជាអ្នកពូកែសឹកសង្គ្រាម ដែលធ្វើបាននាំយកកិត្តិនាមមហាសាលសម្រាប់ប្រទេសបារាំងសម័យនោះ។
គាត់បានធ្វើឲ្យបារាំងក្លាយជាអាណាចក្រដ៏ខ្លាំងក្លាដែលគ្រប់គ្រងទ្វីបអឺរ៉ុប និងដែនដីផ្សេងទៀតក្នុងពិភពលោក។
ស្លាប់នៅអាយុ៥១ឆ្នាំ ណាប៉ូឡេអុង ក៏បានបន្សល់ទុកនូវទស្សនៈ និងគំនិតល្អៗជាច្រើន។
មករា ៨,
២០១៨
រូបគំនូរ៖ អធិរាជណាប៉ូឡេអុង ជិះសេះ
១. សេចក្តីស្លាប់ មានន័យថាគ្មានអ្វីទាំងអស់
ប៉ុន្តែបើរស់នៅដោយបរាជ័យ និងគ្មានកិត្តិយស មានន័យថាស្លាប់បាត់ហើយ។ Death is nothing, but to live defeated and inglorious is to
die daily.
២. ជ័យជំនះ
គឺជារបស់បុគ្គលដែលមានការតស៊ូស្វិតស្វាញបំផុត។ Victory
belongs to the most persevering.
៣. កុំរំខានសត្រូវរបស់អ្នក
ពេលដែលគេកំពុងបង្កើតកំហុស។ Never
interrupt your enemy when he is making a mistake.
៤. អ្នកដែលខ្លាចការធ្វើសង្គ្រាម
គឺជាអ្នកដែលបរាជ័យពិតប្រាកដ។ He who fears
being conquered is sure of defeat.
៥. ពាក្យ «មិនអាច» មានតែក្នុងវចនានុក្រមរបស់មនុស្សល្ងង់ប៉ុណ្ណោះ។
Impossible is a word to be found only in the dictionary of fools.
៦. ប្រវត្តិសាស្រ្ត
ត្រូវបានសរសេរដោយអ្នកឈ្នះ។ History is
written by the winners.
៧. ភាពក្លាហាន
មិនមែនជាកំលាំងដែលធ្វើអ្វីមួយបានឡើយ ប៉ុន្តែវាគឺជាអ្វីដែលធ្វើឲ្យអ្នកទៅបាន
ពេលដែលអ្នកគ្មានកំលាំង។ Courage isn’t having the strength to
go on-it is going on when you don’t have strength.
សៀវភៅ៖ ការលើកទឹកចិត្ត
និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)
ឯកសារយោង៖ brainy quotes និង biography.com
© រក្សាសិទ្ធិដោយ៖
គេហទំព័រចែកចាយ (វីឌីអូឌីហ្សាញ)
………………………………………………….
ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត
គឺជាទង្វើអសីលធម៌ និងខុសច្បាប់

0 comments:
Post a Comment