ហេតុអ្វី Design ចាំបាច់សិក្សាកម្មវិធី CorelDraw ?




I.                 ហេតុអ្វី Design ចាំបាច់សិក្សាកម្មវិធី CorelDraw ?
          កម្មវិធី CorelDraw គឺជាកម្មវិធីមួយដែលប្រើក្នុងការ​ Design ហើយមានលក្ខណៈ ងាយស្រួយក្នុងការរៀបចំទំព័រការងារជាច្រើនដូចជា៖ ការធ្វើ នាមប័ណ្ណ,​ ស្លាកយីហោ, ធៀបការ, ស្រោម CD, លិខិតប័ណ,​ ក្របសៀវភៅ, រចនាធ្វើរូបភាពប្លែកៗ តាមការចង់បាន...។
          កម្មវិធី CorelDraw នេះបាន Update ច្រើនជំនាន់មកហើយដែលចាប់ពី CorelDraw  X , X1 , X2 , X3 , X4 , X5 , X6 , X7,X8 … ។​ រាល់ការ Update ពីជំនាន់មួយទៅជំនាន់មួយ កម្មវិធីនេះមិនសូវមានការប្រែប្រួលច្រើននោះទេគឺបានបន្ថែមនូវToolខ្លះៗតែវាមិនសូវប្រែប្រួលខ្លាំងនោះ
ទេដែលធ្វើអោយអ្នក Design កាន់តែងាយស្រួលក្នុងការរចនារបស់គេ ។
       ដូចនេះហើយកម្មវិធីCorelDraw​ជាកម្មវិធីមួយ ដែលមានសារៈសំខាន់សំរាប់ ការងារ ប្រចាំថ្ងៃដែលបំពេញតម្រូវការរបស់លោកអ្នក នាពេលបច្ចុប្បន្ននេះ ។ ហើយ​ CorelDraw ចេញចុងក្រោយគេនេះគឺ CorelDraw X7/X8 ។
១. និយមន័យៈ
កម្មវិធី CorelDraw X7/X8 គឺជាកម្មវិធីមួយដែលពេញនិយមបំផុតក្នុងផ្នែក Design រូបភាព ផ្ទាំងផ្សាយពាណិជ្ចកម្ម Logo, Layout Website ផ្លាកយីហោ និង Promotion ផ្សេងៗទៀត។ ជាពិសេសនោះរាល់ រូបភាព​ និង អក្សរដែលបាន Design ក្នុង CorelDraw X7/X8 គឺមានលក្ខណៈ​ច្បាស់ល្អជាង កម្មវិធី Design ដ៏ទៃទៀត។
២.របៀបចូលកម្មវិធី CorelDraw X7/X8
          មុននឹងលោកអ្នកចូលទៅធ្វើការសិក្សាអោយស៊ីជំរៅអំពីកម្ម CorelDraw X7 លោកអ្នកត្រូវតែដឹងពី របៀបចូលទៅបើកកម្មវិធីនេះមកប្រើប្រាស់ជាមុនសិន ។
I.                   ចុច tart Button => All Program => CorelDraw X7/X8


0 comments:

Post a Comment