Facebook Page ណាដែលមានអ្នកគាំទ្រច្រើនជាងគេក្នុងលោក?
ហ្វេសប៊ុក បានក្លាយជាបណ្តាញសង្គម (Social Media) ដ៏ធំទូលំទូលាយបំផុតក្នុងលោក ដែលបច្ចុប្បន្នមានគណនីអ្នកប្រើប្រាស់ប្រមាណជាង២ពាន់លាន
ដែលស្នើនឹងមួយភាគបី នៃប្រជាជនពិភពលោក។ ក្រៅពីគណនីហ្វេសប៊ុក ក៏មានដែរ ទំព័រហ្វេសប៊ុក
(Facebook Page) ដែលត្រូវបានគេប្រើប្រាស់សម្រាប់ផ្លូវការរបស់បុគ្គល
ឬរបស់ស្ថាប័ន។ តើមកដល់ពេលនេះ Facebook Page ណាដែលមានអ្នកចុចគាំទ្រ...
មករា ១៨, ២០១៨
ទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករ
រ៉ូណាល់ដូ
គ្មានអ្វីចម្លែកឡើយ
ដែលទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនយក្សអាមេរិចមួយនេះ ត្រូវបានគេចុចគាំទ្រច្រើនជាងគេ។
អ្នកមានគាំទ្ររហូតដល់ ២០៤.៨៩លាន បានចុច
Like ទំព័រហ្វេសប៊ុកចំនួនពីរគឺ ឈ្មោះ Facebook for every
phone និង Facebook ដែលគេស្គាល់ជាទំព័រផ្លូវការរបស់ក្រុមហ៊ុនហ្វេសប៊ុក។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺទំព័រហ្វេសប៊ុករបស់ កំពូលកីឡាករបាល់ទាត់ព័រទុយហ្គាល់
និងក្លិបយក្សអេស្ប៉ាញ Real Madrid គ្រីស្ទៀនណូ រ៉ូណាល់ដូ
ដែលមានអ្នកចុចគាំទ្ររហូតដល់ ១២២.៦១លាន តាមពីក្រោយដោយក្រុមហ៊ុនភេសជ្ជអាមេរិចដ៏ល្បីល្បាញ
Coca Cola ដែលមានអ្នកចុចគាំទ្រ ១០៦.៧០លាន។
ដោយឡែកសម្រាប់ក្លិបបាល់ទាត់ Real Madrid ទទួលបានចំណាត់ថ្នាក់ទី៥ (១០៦.១០លាន) ហើយតារាចម្រៀងកូឡុំប៊ី Shakira មានអ្នកចុច
Like ១០៤.១៤លាន។ ខាងក្រោម គឺជាស្ថិតិពី១ ដល់២០
របស់ទំព័រហ្វេសប៊ុក ដែលទទួលបានការចុច like ច្រើនជាងគេ។
ប្រភព៖ statista.com
© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (videosdesignkh1.blogspot.com)
………………………………………………….
ការលួចចម្លងអត្ថបទយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត
គឺជាទង្វើអសីលធម៌ និងខុសច្បាប់


0 comments:
Post a Comment