introduction to adobe photoshop CS6

សេចក្តីផ្តើម
Introduction
I.                  និយមន័យ  ( Definition )
                     នៅពេលបច្ចុបន្បនេះ ការងារដែលទាក់ទងទៅនឹងការរចនាផ្សេងៗ។កម្មវិធី Adobe
Photoshop CS6 ជាកម្មវិធីមួយដែលមានប្រជាប្រិយបំផុត ដែលគេនិយមប្រើដើម្បីការរចនា Logo
ផ្សេងៗ ។ ធ្វើការបង្កើតបដាសំរាប់ផ្សាយពាណិជ្ជកម្ម និងបង្កើតអ្វីៗ ថ្មីមួយចំនួន ។
                     នៅក្នុងកម្មវិធី Adobe Photoshop CS6 អ្វីដែលលោកអ្នកអាចធ្វើបានមានដូចខាងក្រោមៈ
                     -​ លោកអ្នកអាចបង្កើតបដាផ្សាយពាណិជ្ជកម្ម ដែលមានការរចនាខាងក្នុងដូចជាការគូរ
រូបបង្ហាញពីគំនិត និងគោលបំណងនៃបដាផ្សាយពាណិជ្ជកម្ម ក៏ដូចជាការរចនាតួអក្សរផ្សេងៗទៀត ។
                     -​ លោកអ្នកក៏អាចបន្ថែមពណ៌ទៅលើរូបភាព Logo ដំណាងក្រុមហ៊ុនផ្សេងៗក៏ដូចជា
Logo ផ្ទាល់ខ្លួនដើម្បីបង្កើនភាពស្រស់ស្អាត និងមានចំណាប់អារម្មណ៍ពីសំណាក់អ្នកមើលទាំងអស់ ។
                          -លោកអ្នកក៏អាចមានគំនិតច្នៃប្រឌិតបង្កើតអ្វីដែលថ្មី, ភាពស្រស់ស្អាត , មានចំណាប់
អារម្មណ៍ ដែលមានដូចជា ការបង្កើតគំរប CD , DVD , VCD , និងការគូររូបថ្លុកកំប្លែងច្រើនទៀត ។
                     -Adobe Photoshop CS6 មានគុណប្រយោជន៍ជាច្រើន ដែលបានពីការប្រើប្រាស់កម្មវិធី
នោះហើយលោកអ្នកអាចកែច្នៃអោយកាន់តែស្រស់ស្អាត, មានភាពទាក់ទាញ, ប្លែកៗ ហើយល្អគុណ
ដែលចង់បាន ។ចំពោះការងារទាំងឡាយណាដែលធ្វើការនៅក្នុងកម្មវិធីAdobe Photoshop CS6 នេះគឺច្រើនប្រើប្រាស់សំរាប់បោះពុម្ព(Printer) យកទៅដាក់នៅលើវ៉ិបសាយ(Web Site) និងសំរាប់យកទៅប្រើជាមួយនិងឧបករណ៍គ្មានខ្សែ(Wireless Devices) មិនតែប៉ុណ្ណោះ វាក៏ត្រូវបានគេនាំចេញ(Export)យក
ទៅប្រើប្រាស់ក្នុងកម្មវិធី Design ដទៃទៀតយ៉ាងពេញនិយមផងដែរដូចជា Adobe Illustrator , Adobe
Premiere Macromedia Flash MX…….
II.              ភាពចំបាច់ និងតំរូវការសំរាប់ដំណើរការកម្មវិធី
មុននឹងឈានចូលទៅដល់ការប្រើប្រាស់កម្មវិធី Adobe Photoshop CS6 លោកអ្នកត្រូវមាន
ចំណេះដឹងមួយចំនួនដែលទាក់ទងទៅនឹងការប្រើប្រាស់ Computer ដែលក្នុងនោះមាន Mouse, Keyboard, Standard Menu និង Command ដទៃទៀត ។មិនតែប៉ុណ្ណោះរួមទាំងដំណើរការរបស់Computer
(របៀបបើក, បិទ, រក្សាទុក និងបិទឯកសារវិញ….) ចំណុចនេះក៏មានភាពសំខាន់ដែលទាមទារអោយ
លោកអ្នកត្រូវចេះផងដែរ ។
                     ជាធម្មតាក្នុងពេលសិក្សានៅលើកម្មវិធី Adobe Photoshop CS6លោកអ្នកក៏បានរៀនរួច
មកហើយអំពីមូលដ្ឋានគ្រឹះរបស់ Computer មានដូចជា Microsoft Word & Excel, Power Point,…
ដូចច្នេះដើម្បីចូលរួមនៅក្នុងការដោះស្រាយនូវបញ្ហាទាំងនេះ​ និងកំណត់អោយបានច្បាស់ពីទំហំនៃការ
សិក្សាលើកម្មវិធី Adobe Photoshop CS6នេះ ខ្ញុំបាទនឹងលើកយកមកបង្ហាញជូនក្នុងសៀវភៅ ក្នុងការឈោងទៅចាប់យកជំនាញជាអ្នកអាជីបម្នាក់ខាងផ្នែករចនា ឬក៏ផ្នែក Design ប៉ុណ្ណោះ​ ។

0 comments:

Post a Comment